Feeds:
Posts
Comments

Archive for the ‘កំនាព្យ (Poem)’ Category

ថ្ងៃមួយស្រាប់តែកាន់សៀវភៅភាសាខ្មែរមកអានលេងក៏ប្រទះ
នឹងកំនាព្យពីរវគ្គ គួរអោយចាប់អារម្មណ៍។ គេហៅបទនេះថា
បទអក្សរលូនពាក្យ៧ ដែលមានខ្លឹមសារដូចតទៅ ៖

ចាស់ៗចូលចិត្តចេះចាត់ចែង    ប្រឹងប្រែងប្រាយប្រាប់ប្រើប្រុសៗ
ដាស់ដីដឹកដៀវដាក់ដាំដុះ        បកបុសបបេះបោកបែនបា។
ស្រីៗស្រុកស្រែស្រុះស្រស់ស្រាយ   កកេះកកាយកាន់កិច្ចការ
តូចៗតាក់តែងតាមតាតា    បូតបេះបោចបាបានបែនបុក។
       (ដកស្រង់ពីសៀវភៅសិល្បៈតែងកំនាព្យ លោកពេជ្រទុំក្រវិល ឆ្នាំ១៩៨៨ ទំព័រ៥៣)

Advertisements

Read Full Post »

តាំងពីចិត្ត​​ គិតពីចង ប៉ងសេ្នហា       
លើជីវ៉ា ថ្លាជីវិត វមិត្រថ្លៃ
នៅមិនស្ងៀម រៀមមិនស្ងាត់​​​ បាត់អាល័យ
ដូចស្រមៃ ថៃ្លស្រមោល បោលជិតប្រាណ។
                                               តែងដោយ: “សុត្តន្ទប្រីជាឥន្រ្ទ”

Read Full Post »

សូមថែ្លងវាចា     ឋិតក្នុងអក្ខរា       សេចក្តីខ្លីៗ
តែសព្ទពិរោះ   ដូចឈ្មោះនួនស្រី   អានដោយបេតី
                       ចង់ជួបភក្ត្រា។
តែកម្មអវិថី        មិនប្រណីចិត្ត       ដែលប៉ងប្រាថ្នា
រង់ចាំជាយូរ       តស៊ូខ្លោចផ្សា       អោយរៀមទុក្ខា
                       ឈឺផ្សារីងរៃ។
ណ្ហើយរង់ចាំ     ថ្ងៃណាអស់កម្ម      អ្នកនឹងមានន័យ
ជីវិតដូចឈ្មោះ  កិត្តិយសថ្លាថ្លៃ       រស់ក្នុងអត្ថន័យ
                       ភក្តីសេ្នហា។
នៅក្នុងវិរុទ្ធ         សំដីថ្លាមុត           ចង់ថ្លែងវាចា
តែខ្លាចជីវិត      ស្រស់ឥតមេត្តា      អោយបងទុក្ខា
                       ឈឺផ្សារីងរៃ។
…………….         ​អូនល្អអស្ចារ្យ         គួរអោយបេតី
សំរស់ល្អឆើត     អូនកើតឆ្នាំអ្វី          បានជាស្រស់ស្រី
                      ល្អសព្វកន្លង៕
                                                 តែងដោយ : ” ជនបិទមុខ ”
បើលោកអ្នកយល់ថាកំនាព្យនេះមានអត្ថន័យល្អ
សូមមេត្តាផ្ញើវាចាមកផង!!
ពី khmerempire
                                                  

Read Full Post »