Feeds:
Posts
Comments

Archive for February, 2009

2009-02-03

ការ ​នាំ​អង្ករ​លក់​ចេញ​ទៅ​ក្រៅ​ប្រទេស ដោយ​ក្រុមហ៊ុន​ឯកជន​នៅ​ឆ្នាំ​២០០៩​នេះ គេ​រំពឹង​ថា នឹង​អាច​កើន​ឡើង​ចំនួន​១០​ដង បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០០៨។

AFP Photo

កម្មករ​កំពុង​សំអាត​អង្ករ​សម្រាប់​លក់​ឲ្យ​អតិថិជន​។

លោក ភូ ពុយ ប្រធាន​សហព័ន្ធ​នៃ​សមាគម​ម្ចាស់​រោង​កិន​ស្រូវ​នៅ​កម្ពុជា បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា យោង​តាម​តម្រូវការ​ទីផ្សារ នៅ​ក្នុង​ឆ្នាំ​នេះ សមាគម​ម្ចាស់​រោង​កិន​ស្រូវ​នឹង​នាំ​ចេញ​អង្ករ​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស ដែល​នឹង​អាច​កើន​ឡើង​ពី ២​ម៉ឺន​តោន​នៅ​ឆ្នាំ​២០០៨ ទៅ ២០​ម៉ឺន​តោន​ក្នុង​អំឡុង​ឆ្នាំ​២០០៩​នេះ សម្រាប់​យក​ទៅ​លក់​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ម៉ាឡេស៊ី ប្រ៊ុយណេ និង​ប្រទេស​អារ៉ាប៊ី សាអូឌិត។

(more…)

Read Full Post »

ដោយ មុំ សុផុន

2009-02-02

អគ្គីភ័យ ​បាន​ឆាប​ឆេះ​ផ្ទះ​ចំនួន ២៥​ខ្នង នៅ​ក្នុង​ភូមិ​ទួល​សង្កែ សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ នៅ​ល្ងាច​ថ្ងៃ​ទី​២ ខែ​កុម្ភៈ​នេះ ដែល​បណ្តាល​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​មិន​អាច​ជួយ​ សង្គ្រោះ​បាន​ឡើយ។

RFA/Mom Sophon

ក្រុម​អ្នក​ពន្លត់​អគ្គីភ័យ​បាញ់​ទឹក​ពន្លត់​ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​នៅ​ភូមិ​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ ក្រុង​ភ្នំពេញ។

ប្រពលរដ្ឋ​រង​គ្រោះ​នៅ​ក្នុង​ហេតុការណ៍​នោះ លោក ឡាយ ស៊ីហន អាយុ ៦០​ឆ្នាំ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា អគ្គីភ័យ​បាន​ឆេះ​លឿន​ពេក​មិន​អាច​ធ្វើ​អ្វី​ទាន់​ឡើយ។

លោក ឡាយ ស៊ីហន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ផ្ទះ​នៅ​ក្នុង​ទឹក ហើយ​ដំបូល​ស័ង្កសី។ ឮ​ថា ទុស្សេ​ខ្សែ​ភ្លើង​ភឹង​ឡើង​លើ​តែ​ម្ដង ឡើង​លើ​ហើយ​បាន​ឆេះ​រាល​ដាល​ទៅ​លិច​ទៅ​កើត។ ម្ចាស់​នៅ​ហ្នឹង មិន​ដឹង​យ៉ាង​ម៉េច​បាន​ទុស្សេ​ហ្នឹង …​គ្មាន​នរណា​ពន្លត់​ទាន់​ទេ អណ្ដាត​ភ្លើង​ឡើង​តែ​ម្ដង។ បន្តិច​ឡាន​ទឹក​មក​ដល់​ភ្លាម មក​ទាន់​ពេល​វេលា​ដែរ មក​កៀក​ៗ​គ្នា»

តាម​ការ​អះអាង​ពី​ប្រធាន​ក្រុម​ទី​១៨ ក្នុង​ភូមិ​ទួល​សង្កែ ដែល​ត្រូវ​ភ្លើង​ឆេះ​នោះ បាន​ថ្លែង​ឲ្យ​ដឹង​ថា តាម​ការ​មើល​ឃើញ​ភ្លើង​បាន​ឆាប​ឆេះ​ពី​ផ្ទះ​ឈ្មោះ ឡោក ធិន ហើយ​ការ​ឆេះ​នោះ​មិន​ទាន់​មាន​របាយការណ៍​ពី​ការ​គ្រោះថ្នាក់​ដល់​ជីវិត​ មនុស្ស​ទេ ប៉ុន្តែ​ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​ត្រូវ​ខូច​ខាត​ទាំង​ស្រុង។

ចំណែក​ឯ​នាយ​ការិយាល័យ​ពន្លត់​អគ្គីភ័យ​ក្រុង​ភ្នំពេញ លោក​វរសេនីយ៍​ត្រី នេត្រ វន្ថា ដែល​ចុះ​ជួយ​ទៅ​ដល់​កន្លែង​កើត​ហេតុ​នោះ បាន​ថ្លែង​បា្រប់​ឲ្យ​ដឹង​ថា អាជ្ញាធរ​ពន្លត់​អគ្គីភ័យ​បាន​ប្រើ​រថយន្ត​ពន្លត់​អគ្គីភ័យ​ចំនួន ១១​គ្រឿង រួម​ជាមួយ​រថយន្ត​សង្គ្រោះ​ផ្សេងៗ​ទៀត ហើយ​ប្រើ​ទឹក​ពន្លត់​អស់​ជិត ៣០​ឡាន ដោយ​ប្រើ​ពេល​អស់​មួយ​ម៉ោង​កន្លះទើប​អាច​ជួយ​សង្គ្រោះ​បាន។

លោក​វរសេនីយ៍​ត្រី នេត្រ វន្ថា ថ្លែង​ថា ៖ «ស្មុគស្មាញ​មែន​ទែន​តំបន់ ​នេះ ដោយសារ​សំណង់​នៅ​ទីនេះ​អត់​មាន​ផ្លូវ​សម្រាប់​យើង​ធ្វើ​អន្តរាគមន៍​ទេ គឺ​ពិបាក​មែន​ទែន។ ដោយសារ​ការ​ទម្លុះ​ទម្លាយ​ជាមួយ​មូលដ្ឋាន គាស់​ដំបូល គាស់​ចន្លោះ ទម្រាំ​បាន​យើង​មាន​លទ្ធភាព​ឲ្យ​ទុយោ​យើង​បាញ់​ដល់​គោលដៅ ហើយ​និង​ប្រជាពលរដ្ឋ​គាត់​ចូលរួម​ផង បាន​ទប់​ស្កាត់​បាន​ដល់​ម៉ោង​នេះ កុំ​អី​ប្រហែល​ជា​អាច​ខូច​ជាង​ហ្នឹង​ទៅ​ទៀត»

អភិបាល​ខណ្ឌ​ឫស្សីកែវ លោក ឃ្លាំង ហួត បាន​ថ្លែង​ដែរ​ថា គេ​មិន​ទាន់​អាច​វាយ​តម្លៃ​នៃ​ការ​ខូច​ខាត​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​ការ​សង្គ្រោះ​បាន​ទាន់​ពេល​វេលា បើ​ទោះ​បី​ជា​ស្ថានភាព​ផ្លូវ​ចូល​ទៅ​កន្លែង កើត​ហេតុ​ហាក់​លំបាក​ក៏​ដោយ។

លោក ឃ្លាំង ហួត មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «បញ្ហា​ស្មុគស្មាញ​គឺ​ គ្មាន​ផ្លូវ​ចូល​សម្រាប់​រថយន្ត​ពន្លត់​អគ្គីភ័យ​បាន​ទាន់​ពេល​វេលា បើ​សិន​ជា​មាន​ផ្លូវ​ស្រួល​បួល​ប្រហែល​ជា​ការ​ខូចខាត​មិន​ធ្ងន់ធ្ងរ​ដល់​ កម្រិត​ហ្នឹង​ទេ។ ការ​សង្រ្គោះ​ឥឡូវ​នេះ តាំង​ពី​មាន​កំណែ​ទម្រង់​គឺ​យើង​ល្អ​ណាស់ កាល​ណា​ឆេះ​គឺ​យើង​ត្រូវ​អន្តរាគមន៍​ពន្លត់​ភ្លាម អត់​មាន​បញ្ហា​ទេ មិន​គិត​ថា ផ្ទះ​អ្នក​តូច អ្នក​ធំ អ្នក​ក្រ​ទេ កន្លែង​ណា​ដែល​ឆេះ​គឺ​យើង​ពន្លត់​ទាន់​ពេល​វេលា។ ដូច​ជា​ពេល​នេះ​អ៊ីចឹង បើ​សិន​ជា​យើង​មិន​យក​ចិត្ត​ទុក​ដាក់​ទេ ការ​ឆេះ​ហ្នឹង នឹង​រាល​ដាល​ធំ​ជាង​នេះ​ទៀត ដោយសារ​តំបន់​នេះ​ស្មុគស្មាញ ហើយ​ផ្ទះ​ជាប់​គ្នា»

ក្រុម​អាជ្ញាធរ​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ដោយសារ​តែ​រដូវ​ក្តៅ​ចូល​មក​ដល់ ខ្លាច​ក្រែង​មាន​អគ្គីភ័យ​កើត​ឡើង​ជា​យថា​ហេតុ​ដូច​នៅ​ពេល​នេះ៕

យកទាំងស្រុងពី ៖ វិទ្យុអាស៊ីសេរី

Blogged with the Flock Browser

Read Full Post »


So Close lyric :
You’re in my arms
And all the world is calm
The music playing on for only two
So close together
And when I’m with you
So close to feeling alive

A life goes by
Romantic dreams must die
So I bid mine goodbye and never knew
So close was waiting, waiting here with you
And now forever I know
All that I want is to hold you
So close

So close to reaching that famous happy ending
Almost believing this one’s not pretend
And now you’re beside me and look how far we’ve come
So far, we are, so close

How could I face the faceless days
If I should lose you now?
We’re so close
To reaching that famous happy ending
Almost believing this one’s not pretend
Let’s go on, on dreaming for we know we are
So close
So close
And still so far

Blogged with the Flock Browser

Read Full Post »