Feeds:
Posts
Comments

Archive for December, 2007


មើលមានរូបភាពថ្មីទៀតហើយ!!!!!
កង់ច្រើនដល់ហើយមានមនុស្សជិះពីលើទៀត។
សូមមេត្តាផ្តល់វិធានការទៅមើលថាត្រូវធ្វើដូចម្តេចទៀតដើម្បីកំចាត់អំពើទាំងអស់នេះ ?
តើអ្នកគាំទ្រក្នុងការកំចាត់អំពើទាំងអស់នេះដែលរឺទេ?បើមិនគាំទ្រសូមមេត្តាផ្តល់យោបល់ផង។

Advertisements

Read Full Post »


សូមមើលចាំកាលបានសំអាតសំរាមទាំងអស់នេះចេញ។ រូបភាពនេះខ្ញុំយកចេញពីវ៉ិបសាយណា
សូមគិតមើលថាបើសំរាមទាំងនេះមិនទាន់បានសំអាតតើមានផលប៉ះពាល់អ្វីខ្លះ?
គឺមានផលប៉ះពាល់ដូចជា៖
-សុខភាពប្រជាជនដែលរស់នៅទីនោះ
-ទេសចរណ៍មកទស្សនាប្រទេសកម្ពុជា
-បាត់បង់សោភ័ណភាពទីក្រុងជាដើម។
សូមគិតមើលថាមុននឹងភ្ញៀវបរទេសមកទស្សនាប្រទេសកម្ពុជាគេច្បាស់ជាបើកវ៉ិបសាយមើលរូប
ភាពនៅប្រទេសកម្ពុជាជាមិនខានចុះប្រសិនបើភ្ញៀវទេសចរណ៍ឃើញរូបភាពនេះវិញតើគេមាន
អារម្មណ៍យ៉ាងណា?ចំនែកអ្នកវិញ?
សូមមេត្តាប្រាប់ខ្ញុំផងតើមានវិធានការយ៉ាងដូចម្តេចសំរាប់ការបំបាត់ភាពកខ្វក់នេះ?

Read Full Post »

សូមអភ័យទោសដល់អ្នកដោះស្រាយលំហាត់ទាំងអស់នេះ
ព្រោះវិជ្ជាគុនខ្ញុំនៅស្ទើរពុំអាច​តំរូវតាមនិមិត្តសញ្ញាតែខ្ញុំសង្ឃឹម
អ្នកសិក្សាទាំងអស់ប្រាកដជាយល់អត្ថន័យយ៉ាងដូចម្តេច។
ខ្ញុំទទួលគ្រប់ការរិះគន់ក្នុងន័យស្ថាបនា។
បើមានចំងល់ត្រង់ណាមួយរឺអាចដោះស្រាយលំហាត់ណាមួយ
ចេញសូមមេត្តាផ្ញើវាចាមកផង។
ខ្ញុំក៏សូមអរគុណដល់លោកគ្រូស៊ុយ អេងលីម ដែល
បានបណ្តុះបណ្តាល។សូមលោកគ្រូជួបតែសេចក្តីសុខ
គ្រប់ពេលវេលា៕
១.គេអោយត្រីកោណABCដែលមានមុំB=90,មុំA=30។
   កន្លះបន្ទាត់ពុះនៃមុំCកាត់ជ្រុងABត្រង់D។
   គណនាមុំACD,B​D​C ?
២.គេអោយត្រីកោណសមបាទABCកំពូលAដែលមុំA=60
    កន្លះបន្ទាត់ពុះនៃមុំBនិងCកាត់ជ្រុង[AC]និង[AB]រៀងគ្នាត្រង់
    DនិងE។គណនាមុំBDA ?
៣.ក្នុងត្រីកោណABCគេគូសកំពស់[AD],[BE],[CF]ដែល
    កាត់គ្នាត្រង់H។
    ក.ប្រៀបធៀបត្រីកោណADCនិងBDHហើយបង្ហាញថា
    DA.DH=BD.DCសរសេរទំនាក់ទំនងពីរទៀត។
    ខ.ស្រាយបញ្ជាក់ថាAD.AH=AB.AF=AC.AE សរសេរទំនាក់
    ទំនងពីរទៀត។

   

Read Full Post »



នេះជារូបភាព:ភេង សុវណ្ណឡង់ឌី “សិស្សពូកែគណិតវិទ្យាទូទាំងប្រទេសថ្នាក់ទី១២”
ជីវប្រវត្តិ
-ឈ្មោះ ភេង សុវណ្ណឡង់ឌី
-កើតថ្ងៃទី ខែ ឆ្នាំ ១៨ ធ្នូ ១៩៨៩
-ទីកន្លែងកំណើត ភូមិក្រចេះ ស្រុកក្រចេះ ខេត្តក្រចេះ
-ឪពុកឈ្មោះ យា សុខខេន មុខរបរ លក់ដូរ
-ម្តាយឈ្មោះ ភិន លក្ខណា
មុខរបរ លក់ដូរ
-សកម្មភាពក្នុងជីវិត កាលពីកុមារភាពរៀននៅសាលាបឋមសិក្សាអនុវត្តខេត្តក្រចេះ
បន្ទាប់មករៀននៅអនុវិទ្យាល័យក្រចេះក្រុងខេត្តក្រចេះ​ធ្លាប់បាន
ចូលរួមការប្រកួត
សិស្ស
ពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យា​ថ្នាក់ទី៩នៅក្រុងព្រះសីហនុទទួលបានជ័យ
លាភី
ចំនាត់ថ្នាក់លេខ៣ទូទាំង ប្រទេស(មេដាយសំរិទ្ធិ)ហើយបានប្រលង ជាប់សញ្ញាប័ត្រ
មធ្យមសិក្សា
បឋមភូមិនិទ្ទេសល្អថ្នាក់ទី១០ចូលរៀនវិទ្យាល័យព្រះកុសុម:ខេត្តក្រចេះមក
ដល់ថ្នាក់ទី១១បានផ្ទេរមកសិក្សានៅវិទ្យា​ល័យព្រះស៊ីសុវត្ថិក្រុង
ភ្នំពេញបានប្រលងជាប់
ចូលថ្នាក់សិស្សពូកែ។លុះ​ថ្នាក់ទី១២បានប្រលងជ្រើសរើសសំរាប់ទៅលំដាប់ពិភពលោក
ទទួលបានចំនាត់ថ្នាក់លេខ២ហើយបានក្លាយជាបេក្ខជនសំរាប់ទៅប្រលងទូទាំងប្រទេស
ជាស្វ័យប្រវត្តិដែល
មណ្ឌលប្រលងឈ្មោះវិទ្យាល័យព្រះមុនីវង្សខេត្តបាត់ដំបង។ក្រោយការ
ប្រលង
អស់រយះពេល៣ថ្ងៃភេង សុវណ្ណឡង់ឌីត្រូវទទួលបានជ័យលាភីលេខ១ទូទាំងប្រទេស
(មេដាយមាស)បន្ទាប់មកគាត់ត្រូវបានទៅប្រលងទូទាំងពិភពលោក(IMO) ដែលគ្នាមានចំនួន
បួននាក់រួមទាំងគាត់ដែលតំនាងអោយប្រទេសកម្ពុជា​យើងលទ្ធផលគួរជាទីមោទនគឺប្រទេស
កម្ពុជាយើងទទួលបាន​មេដាយកត្តិយសចំនួន៣នាក់រួមមានទាំងគាត់ម្នាក់ដែរ។ក្រោយពីប្រលង
IMOរួចរយ:ពេលមួយសប្តាហ៍ក៏ត្រូវប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ​ទទួលបាននិទេ្ទសB
ដែលមានលំដាប់ពិន្ទុសរុប៩៩.៩៩៥។ឥលូវគាត់កំពុងសិក្សានៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។

Read Full Post »

នេះជាចំរៀងមួយបទដែលពិរោះ
ច្រៀងដោយអធិរាជសំលេងមាស:”ស៊ិន ស៊ីសាមុត”

Read Full Post »

ច្រៀងដោយ:”ឆន សុវណ្ណរាជ”
សូមស្វាគមន៍ចំពោះការមកដល់
របស់លោកអ្នក។
សូមផ្ញើវាចាមកផងបើសិនលោក
អ្នកចូលចិត្តបទនេះ!!!!

Read Full Post »

ច្រៀងដោយ:”សុខ រក្សា”
សូមផ្ញើវាចាមកផងបើចូលចិត្តបទនេះ
សូមអរគុណ!!!!!!
                               From:khmerempire

Read Full Post »

Older Posts »