Feeds:
Posts
Comments

Archive for the ‘កំនាព្យ (Poem)’ Category

ថ្ងៃមួយស្រាប់តែកាន់សៀវភៅភាសាខ្មែរមកអានលេងក៏ប្រទះ នឹងកំនាព្យពីរវគ្គ គួរអោយចាប់អារម្មណ៍។ គេហៅបទនេះថា បទអក្សរលូនពាក្យ៧ ដែលមានខ្លឹមសារដូចតទៅ ៖ ចាស់ៗចូលចិត្តចេះចាត់ចែង    ប្រឹងប្រែងប្រាយប្រាប់ប្រើប្រុសៗ ដាស់ដីដឹកដៀវដាក់ដាំដុះ        បកបុសបបេះបោកបែនបា។ ស្រីៗស្រុកស្រែស្រុះស្រស់ស្រាយ   កកេះកកាយកាន់កិច្ចការ តូចៗតាក់តែងតាមតាតា    បូតបេះបោចបាបានបែនបុក។        (ដកស្រង់ពីសៀវភៅសិល្បៈតែងកំនាព្យ លោកពេជ្រទុំក្រវិល ឆ្នាំ១៩៨៨ ទំព័រ៥៣)

Read Full Post »

តាំងពីចិត្ត​​ គិតពីចង ប៉ងសេ្នហា        លើជីវ៉ា ថ្លាជីវិត វមិត្រថ្លៃ នៅមិនស្ងៀម រៀមមិនស្ងាត់​​​ បាត់អាល័យ ដូចស្រមៃ ថៃ្លស្រមោល បោលជិតប្រាណ។                                                តែងដោយ: “សុត្តន្ទប្រីជាឥន្រ្ទ”

Read Full Post »

សូមថែ្លងវាចា     ឋិតក្នុងអក្ខរា       សេចក្តីខ្លីៗ តែសព្ទពិរោះ   ដូចឈ្មោះនួនស្រី   អានដោយបេតី                        ចង់ជួបភក្ត្រា។ តែកម្មអវិថី        មិនប្រណីចិត្ត       ដែលប៉ងប្រាថ្នា រង់ចាំជាយូរ       តស៊ូខ្លោចផ្សា       អោយរៀមទុក្ខា                        ឈឺផ្សារីងរៃ។ ណ្ហើយរង់ចាំ     ថ្ងៃណាអស់កម្ម      អ្នកនឹងមានន័យ ជីវិតដូចឈ្មោះ  កិត្តិយសថ្លាថ្លៃ       រស់ក្នុងអត្ថន័យ                        ភក្តីសេ្នហា។ នៅក្នុងវិរុទ្ធ         សំដីថ្លាមុត           ចង់ថ្លែងវាចា តែខ្លាចជីវិត      ស្រស់ឥតមេត្តា      អោយបងទុក្ខា                        ឈឺផ្សារីងរៃ។ …………….         ​អូនល្អអស្ចារ្យ         គួរអោយបេតី សំរស់ល្អឆើត     អូនកើតឆ្នាំអ្វី          [...]

Read Full Post »

Follow

Get every new post delivered to your Inbox.