ច្រៀងដោយអធិរាជសំលេងមាស: ស៊ិន ស៊ីសាមុត
បទនេះដែរក៏ជាបទចំរៀងដែលលោកគ្រូខ្ញុំចូលចិត្ត
មានន័យពិរោះពេញទៅដោយមនោសញ្ចេតនានឹក
រលឹកតាំងពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យ ។
សូមផ្ញើបទចំរៀងនេះទៅដល់លោកគ្រូជាទីគោរព
និងអ្នកទាំងអស់គ្នាគ្រាន់ស្តាប់កំសាន្ត !!!
អត្ថបទចំរៀង
១.អូននឹកបងទេបងនឹកអូនណាស់
រឺចិត្តស្រីផ្លាស់ភ្លេចនឹកបងហើយ
បងចាំមើលផ្លូវតែពៅត្រាណត្រើយ
បាត់ដំនឹងសូន្យឈឹងគ្មានឆ្លើយ
អូនអើយយ៉ាងណា ?
២.អូនឈឺ រឺ ជាអោយដំនឹងផង
យប់ថ្ងៃចិត្តបងចាំតែអូនទេ
បងផ្តាំតាមខ្យល់ បងសួរតាមគេ
តើដឹងអូនមកថ្ងៃណាទេ ?
នឹកគ្មានល្ហែចិត្តឡើយ ។
៣.បងមើលតែមេឃ
ថ្ងៃនេះថ្ងៃស្អែកចាំមើលតែផ្លូវ
ច័ន្ទ អង្គារ ពុធ ព្រហស្បត្តិ សុក្រ សៅរ៍
បាត់ស្រមោលស្រីខ្មៅ
តើពៅនាងនឹកបងទេ ?
៤.គេងក៏មិនលក់ បក់ក៏មិនល្ហើយ
ខ្នើយដែលធ្លាប់កើយប្រែជាគ្មានន័យ
នឹករឿងស្រស់ៗស្រណោះតែស្រី
បងមមើលកណ្តាលរាត្រី
ឃើញតែស្រីដែលបងធ្លាប់ថើប ។
មន្តស្នេហ៍ស្រីខ្មៅ
January 19, 2008 by khmerempire









