



មើលទៅមើលនេះជាសត្វអ្វី?ចំលើយដ៏ត្រឹមត្រូវនោះគឺជាសត្វទឹកសាបមួយប្រភេទដែលមាន
ឈ្មោះថាសត្វ “ផ្សោត”។
វាជាសត្វមួយដែលកំរបំផុតនៅលើពិភពលោកយើងនេះ ចំនែកឯរូបភាពមួយសន្លឹកនេះគឺជា
សត្វផ្សោតដែលរស់នៅក្នុងខេត្តក្រចេះ។
លោកអ្នកដឹងទេថាមុននឹងបានរូបថតនេះត្រូវចំនាយពេលមិនតិចនោះទេ ហើយកន្លែងដែល
វារស់នៅគឺនៅក្នុងអន្លង់ដែលមានទឹកជ្រៅ។
រូបភាពនេះស្ថិតនៅក្នុង”អន្លង់ផ្សោតខេត្តក្រចេះ”ដែលគ្រាន់តែចំនាយពេលប្រហែល២០នាទី
ពីទីរួមខេត្តតាមឃុំក្រគរ ស្រុកក្រចេះ ខេត្តក្រចេះ។
លោកអ្នកអាចទៅទស្សនាសត្វនេះបានជិតដោយលោកអ្នកគ្រាន់តែចំនាយថវិកាទៅលើកការ
ជួលទូកដែលមាននៅទីនោះស្រាប់ ហើយនៅតាមផ្លូវលោកអ្នកនឹងបានឃើញនូវប្រជាជនក្នុង
ខេត្តនេះលក់របស់របរសំរាប់ពិសារផ្សេងៗដូចជា ណែម កាឡាន ជាដើម៕









