សូមថែ្លងវាចា ឋិតក្នុងអក្ខរា សេចក្តីខ្លីៗ
តែសព្ទពិរោះ ដូចឈ្មោះនួនស្រី អានដោយបេតី
ចង់ជួបភក្ត្រា។
តែកម្មអវិថី មិនប្រណីចិត្ត ដែលប៉ងប្រាថ្នា
រង់ចាំជាយូរ តស៊ូខ្លោចផ្សា អោយរៀមទុក្ខា
ឈឺផ្សារីងរៃ។
ណ្ហើយរង់ចាំ ថ្ងៃណាអស់កម្ម អ្នកនឹងមានន័យ
ជីវិតដូចឈ្មោះ កិត្តិយសថ្លាថ្លៃ រស់ក្នុងអត្ថន័យ
ភក្តីសេ្នហា។
នៅក្នុងវិរុទ្ធ សំដីថ្លាមុត ចង់ថ្លែងវាចា
តែខ្លាចជីវិត ស្រស់ឥតមេត្តា អោយបងទុក្ខា
ឈឺផ្សារីងរៃ។
……………. អូនល្អអស្ចារ្យ គួរអោយបេតី
សំរស់ល្អឆើត អូនកើតឆ្នាំអ្វី បានជាស្រស់ស្រី
ល្អសព្វកន្លង៕
តែងដោយ : ” ជនបិទមុខ “
បើលោកអ្នកយល់ថាកំនាព្យនេះមានអត្ថន័យល្អ
សូមមេត្តាផ្ញើវាចាមកផង!!
ពី khmerempire
កំនាព្យស្នេហា (បទកាកតិ)
December 23, 2007 by khmerempire










កំណាព្យនេះពិរោះណាស់ តែដូចខ្លីបន្តិច ។
អ្នកណាគេ ជនបិទមុខ? តែពិរោះផស់គេ
មែនហើយខ្លីបន្តិច! តែយ៉ាងណាក៏ពិរោះណាស់!
អរគុណដែលបានចំនាយពេលបើកមើលវ៉ិបសាយរបស់ខ្ញុំ។
នេះគ្រាន់តែជាកំនាព្យដែលបានមកពីគ្រូរបស់ខ្ញុំប៉ុណ្ណោះមិនដឹងថា
គាត់យកមកពីណានោះទេ!!!!
អរគុណដែលអ្នកបានចារកំនាព្យយ៉ាងល្អ។ខ្ញុំពេញចិត្តណាស់។
អូនកើតឆ្នាំខា្ល មើលទៅអស្ចារ្យ មានទេរូបបង
ហេតុអ្វីរូបអ្នក ហានមកសាសង់ ស្នេហ៏រូបខ្ញុំម្តង
ដូចខ្លួនសេដ្ថី ។
ខ្ញុំជាស្រីស្អាត ហើយថែមទាំងឆ្លាត និងមានសម្តី
រស់នៅទីក្រុង មិនដែលជាន់ដី មានកូនសេដ្ថី
សុំស្នេហីមិនខ្វាស់ ។
បើអ្នកក្នក់ក្នាញ ហើយបានស្រលាញ់ រូបខ្ញុំខ្លាំងណាស់
សូមអ្នកខំប្រិង ថែមទាំរូតរាស់ ចូលមកដលផ្ទះ
តាមអើយចាសទុំ ។
ខ្ញុំជាកូនស្រី មិនទាន់ដឹងអី ហើយនៅក្រមុំ
ចេះតែអិមអៀន ហើយនិងរុំទុំ ព្រោះតែរូបខ្ញុំ
ជាកូនស្រីខ្មែរ ។
ប៉ុន្តែបើអ្នក ស្រលាញខ្ញុំជាក់ ត្រូវតែពូកែ
ទាំងចំនេះដឹង ទាំងមានមុនស្នេហ៏ ហើយចេះថ្នមថែ
នៅគូរសង្សារ ។
គុំនិតចាស់ទុំ កំលោះក្រមុំ ត្រូវតែរៀបការ
សូមបងកុំភ្លិច រឿងអើយសិក្សា ទាបណាស់បរិញ៉ារ
ចាំការណាបង៕