

ខេត្តក្រចេះគឺជាខេត្តមួយស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា មានព្រំប្រទល់ជាប់ជាមួយ
នឹងខេត្តកំពង់ចាម ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគីរី និង ខេត្តកំពង់ធំ
ហើយមានចំងាយ៣៦៥គីឡូម៉ែតពីទីក្រុងភ្នំពេញ។
ខេត្តនេះក៏ជាខេត្តសំបូរទៅដោយសម្បត្តិធម្មជាតិមួយដែរ ក្នុងចំនោមខេត្តផ្សេងៗទៀតនៃ
ប្រទេសកម្ពុជា។
រូបភាពនេះគឺជារូបភាពមួយដែលស្ថិតនៅរមណីយដ្ឋាន “កាំពី” ក្នុងខេត្តក្រចេះ ដែលធ្វើដំនើរប្រហែលជា៣០នាទីពីទីរួមខេត្តតាមឃុំក្រគរ ស្រុកក្រចេះ ខេត្តក្រចេះ៕









