មើលមានរូបភាពថ្មីទៀតហើយ!!!!! កង់ច្រើនដល់ហើយមានមនុស្សជិះពីលើទៀត។ សូមមេត្តាផ្តល់វិធានការទៅមើលថាត្រូវធ្វើដូចម្តេចទៀតដើម្បីកំចាត់អំពើទាំងអស់នេះ ? តើអ្នកគាំទ្រក្នុងការកំចាត់អំពើទាំងអស់នេះដែលរឺទេ?បើមិនគាំទ្រសូមមេត្តាផ្តល់យោបល់ផង។
Archive for December, 2007
បញ្ហារថយន្តដឹកហួសចំនុះ
Posted in ពត៌មាន (News) on December 31, 2007 | 4 Comments »
រួមគ្នាកំចាត់ភាពកខ្វក់បន្ថែមទៀតនៅទីក្រុង
Posted in ពត៌មាន (News) on December 31, 2007 | Leave a Comment »
សូមមើលចាំកាលបានសំអាតសំរាមទាំងអស់នេះចេញ។ រូបភាពនេះខ្ញុំយកចេញពីវ៉ិបសាយណា សូមគិតមើលថាបើសំរាមទាំងនេះមិនទាន់បានសំអាតតើមានផលប៉ះពាល់អ្វីខ្លះ? គឺមានផលប៉ះពាល់ដូចជា៖ -សុខភាពប្រជាជនដែលរស់នៅទីនោះ -ទេសចរណ៍មកទស្សនាប្រទេសកម្ពុជា -បាត់បង់សោភ័ណភាពទីក្រុងជាដើម។ សូមគិតមើលថាមុននឹងភ្ញៀវបរទេសមកទស្សនាប្រទេសកម្ពុជាគេច្បាស់ជាបើកវ៉ិបសាយមើលរូប ភាពនៅប្រទេសកម្ពុជាជាមិនខានចុះប្រសិនបើភ្ញៀវទេសចរណ៍ឃើញរូបភាពនេះវិញតើគេមាន អារម្មណ៍យ៉ាងណា?ចំនែកអ្នកវិញ? សូមមេត្តាប្រាប់ខ្ញុំផងតើមានវិធានការយ៉ាងដូចម្តេចសំរាប់ការបំបាត់ភាពកខ្វក់នេះ?
លំហាត់គណិតវិទ្យាសាកល្បង
Posted in គណិតវិទ្យា (Mathematichs) on December 30, 2007 | Leave a Comment »
សូមអភ័យទោសដល់អ្នកដោះស្រាយលំហាត់ទាំងអស់នេះព្រោះវិជ្ជាគុនខ្ញុំនៅស្ទើរពុំអាចតំរូវតាមនិមិត្តសញ្ញាតែខ្ញុំសង្ឃឹមអ្នកសិក្សាទាំងអស់ប្រាកដជាយល់អត្ថន័យយ៉ាងដូចម្តេច។ខ្ញុំទទួលគ្រប់ការរិះគន់ក្នុងន័យស្ថាបនា។បើមានចំងល់ត្រង់ណាមួយរឺអាចដោះស្រាយលំហាត់ណាមួយ ចេញសូមមេត្តាផ្ញើវាចាមកផង។ ខ្ញុំក៏សូមអរគុណដល់លោកគ្រូស៊ុយ អេងលីម ដែលបានបណ្តុះបណ្តាល។សូមលោកគ្រូជួបតែសេចក្តីសុខគ្រប់ពេលវេលា៕ ១.គេអោយត្រីកោណABCដែលមានមុំB=90,មុំA=30។ កន្លះបន្ទាត់ពុះនៃមុំCកាត់ជ្រុងABត្រង់D។ គណនាមុំACD,BDC ?២.គេអោយត្រីកោណសមបាទABCកំពូលAដែលមុំA=60 កន្លះបន្ទាត់ពុះនៃមុំBនិងCកាត់ជ្រុង[AC]និង[AB]រៀងគ្នាត្រង់ DនិងE។គណនាមុំBDA ? ៣.ក្នុងត្រីកោណABCគេគូសកំពស់[AD],[BE],[CF]ដែល កាត់គ្នាត្រង់H។ ក.ប្រៀបធៀបត្រីកោណADCនិងBDHហើយបង្ហាញថា DA.DH=BD.DCសរសេរទំនាក់ទំនងពីរទៀត។ ខ.ស្រាយបញ្ជាក់ថាAD.AH=AB.AF=AC.AE សរសេរទំនាក់ ទំនងពីរទៀត។
ភេង សុវណ្ណឡង់ឌីសិស្សពូកែគណិតវិទ្យាឆ្នាំ២០០៦-២០០៧
Posted in ពត៌មាន (News) on December 30, 2007 | 7 Comments »
នេះជារូបភាព:ភេង សុវណ្ណឡង់ឌី “សិស្សពូកែគណិតវិទ្យាទូទាំងប្រទេសថ្នាក់ទី១២” ជីវប្រវត្តិ -ឈ្មោះ ភេង សុវណ្ណឡង់ឌី -កើតថ្ងៃទី ខែ ឆ្នាំ ១៨ ធ្នូ ១៩៨៩ -ទីកន្លែងកំណើត ភូមិក្រចេះ ស្រុកក្រចេះ ខេត្តក្រចេះ -ឪពុកឈ្មោះ យា សុខខេន មុខរបរ លក់ដូរ -ម្តាយឈ្មោះ ភិន លក្ខណា មុខរបរ លក់ដូរ -សកម្មភាពក្នុងជីវិត កាលពីកុមារភាពរៀននៅសាលាបឋមសិក្សាអនុវត្តខេត្តក្រចេះ បន្ទាប់មករៀននៅអនុវិទ្យាល័យក្រចេះក្រុងខេត្តក្រចេះធ្លាប់បានចូលរួមការប្រកួត សិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យាថ្នាក់ទី៩នៅក្រុងព្រះសីហនុទទួលបានជ័យ លាភីចំនាត់ថ្នាក់លេខ៣ទូទាំង ប្រទេស(មេដាយសំរិទ្ធិ)ហើយបានប្រលង ជាប់សញ្ញាប័ត្រ មធ្យមសិក្សាបឋមភូមិនិទ្ទេសល្អថ្នាក់ទី១០ចូលរៀនវិទ្យាល័យព្រះកុសុម:ខេត្តក្រចេះមក ដល់ថ្នាក់ទី១១បានផ្ទេរមកសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិក្រុងភ្នំពេញបានប្រលងជាប់ ចូលថ្នាក់សិស្សពូកែ។លុះថ្នាក់ទី១២បានប្រលងជ្រើសរើសសំរាប់ទៅលំដាប់ពិភពលោក ទទួលបានចំនាត់ថ្នាក់លេខ២ហើយបានក្លាយជាបេក្ខជនសំរាប់ទៅប្រលងទូទាំងប្រទេស ជាស្វ័យប្រវត្តិដែលមណ្ឌលប្រលងឈ្មោះវិទ្យាល័យព្រះមុនីវង្សខេត្តបាត់ដំបង។ក្រោយការ ប្រលងអស់រយះពេល៣ថ្ងៃភេង សុវណ្ណឡង់ឌីត្រូវទទួលបានជ័យលាភីលេខ១ទូទាំងប្រទេស (មេដាយមាស)បន្ទាប់មកគាត់ត្រូវបានទៅប្រលងទូទាំងពិភពលោក(IMO) ដែលគ្នាមានចំនួន បួននាក់រួមទាំងគាត់ដែលតំនាងអោយប្រទេសកម្ពុជាយើងលទ្ធផលគួរជាទីមោទនគឺប្រទេស កម្ពុជាយើងទទួលបានមេដាយកត្តិយសចំនួន៣នាក់រួមមានទាំងគាត់ម្នាក់ដែរ។ក្រោយពីប្រលង IMOរួចរយ:ពេលមួយសប្តាហ៍ក៏ត្រូវប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិទទួលបាននិទេ្ទសB ដែលមានលំដាប់ពិន្ទុសរុប៩៩.៩៩៥។ឥលូវគាត់កំពុងសិក្សានៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ចង់កើតជាទឹក
Posted in ចំរៀង (Musics) on December 28, 2007 | 4 Comments »
នេះជាចំរៀងមួយបទដែលពិរោះ ច្រៀងដោយអធិរាជសំលេងមាស:”ស៊ិន ស៊ីសាមុត”
បុរសដែលពិបាកចិត្តជាងគេលើលោកនេះ
Posted in ចំរៀង (Musics) on December 27, 2007 | Leave a Comment »
ច្រៀងដោយ:”ឆន សុវណ្ណរាជ” សូមស្វាគមន៍ចំពោះការមកដល់ របស់លោកអ្នក។ សូមផ្ញើវាចាមកផងបើសិនលោក អ្នកចូលចិត្តបទនេះ!!!!
អ្នកស្រែដូចយើង
Posted in ចំរៀង (Musics) on December 27, 2007 | Leave a Comment »
ច្រៀងដោយ:”សុខ រក្សា” សូមផ្ញើវាចាមកផងបើចូលចិត្តបទនេះ សូមអរគុណ!!!!!! From:khmerempire
Never Say goodbye
Posted in ចំរៀង (Musics) on December 27, 2007 | Leave a Comment »
ច្រៀងដោយក្រុម:”Baby V.O.X” សូមអរគុណដែលបានចូលវ៉ិបសាយ របស់khmerempire!!!!!
នារីដែលមានទុក្ខព្រោះបាត់បង់សេ្នហា
Posted in ចំរៀង (Musics) on December 26, 2007 | 2 Comments »
ច្រៀងដោយ:”សុគន្ធ នីសា” សូមអរគុណដែលបានបើកមើល និងបានគាំទ្រវ៉ិបសាយរបស់ khmerempire!!!! បើលោកអ្នកចូលចិត្តចំរៀងមួយ បទនេះសូមផ្ញើវាចាមកផង។ សូមជួបតែសេចក្តីសុខក្នុងឱកាស បុណ្យចូលឆ្នាំសកលខាងមុខនេះ។
200 Pound Beauty
Posted in ចំរៀង (Musics) on December 24, 2007 | 1 Comment »
នេះជាបទចំរៀងដ៏ពិរោះមួយក្នុង ខ្សែភាពយន្តកូរ៉េរឿង:”200 Pound Beauty” ច្រៀងដោយ:”Kim Ah Joong” សូមផ្ញើវាចាមកផងបើយល់ថាពិរោះ!!!!!









